ក្លឹប Juventus បានវាយបកយកឈ្នះលើ Atletico នៅលទ្ធផល ៣-០ នៅជើងទី ២ បន្ទាប់ពី Cristiano Ronaldo ស៊ុត Hat-Trick បំបែកប្រវត្តិសាស្រ្តជ័យជម្នះដ៏អស្ចារ្យ។
កក្រើកកីឡដ្ឋាន Juventus Stadium ក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់មុឺននាក់ ក្រុមសេះបង្កង់មានឱកាសស៊ុត ១៦ លើក ចំគោលដៅ ៤ លើក គ្រប់គ្រងបាល់ ៦៣ ភាគរយ ធៀបនឹងក្រុមភ្ញៀវ Atletico ស៊ុតបានត្រឹម ៥ លើក មិនចំគោលដៅសោះ ខណៈការគ្រប់គ្រងបាល់មាន ៣៧ ភាគរយ។
គ្រាប់បាល់ដំបូងរបស់ Cristiano បានកើតឡើងនៅនាទី ២៧ និងបន្ថែមមួយទៀតនៅតង់ទីពីរនាទី ៤៩ តាមរយៈការតែតបញ្ចូលទី មុនមានឱកាសស៊ុតបាល់ពិន័យ ១១ ម៉ែត្រនៅនាទី ៨៦ បញ្ចប់យកគ្រាប់បាល់ Hat-Trick ទល់ក្លឹប Atletico Madrid សារជាថ្មី។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=LwHJUrG6Bfw
សរុបរួមបច្ចុប្បន្នយើងមាន ៦ ក្រុមនៃកៅអីទាំង ៨ ដែលត្រូវឆ្ពោះទៅវគ្គបន្ត ដោយរួមមាន Tottenham, Ajax, Porto, Man Utd, Man City, Juventus ដោយរង់ចាំអុតមើលរវាង Barca/Lyon និង Bayern/Liverpool ពីរគូផ្សេងទៀត។