ក្រោយប្រកាសចូលកាន់តំណែងសារជាថ្មីនៅ Real Madrid កាលពីថ្ងៃម្សិលមិញនេះ លោក Zinedine Zidane ក៏ត្រូវបានសារព័ត៌មានចោទសួរនូវសំណួរចាក់ដោតមួយ ថាតើ Cristiano Ronaldo នឹងត្រលប់មកក្លឹបវិញដែរឬទេ?
ឆ្លើយតបក្នុងន័យបង្វែរទៅរឿងផ្សេងនិងការកោតសរសើរគ្រូសញ្ជាតិបារាំងនិយាយថា៖ “វាមិនមែនជារឿងដែលត្រូវសួរនោះទេ អ្នកសួរខ្ញុំរឿងហ្នឹង ប៉ុន្តែរឿងដែលត្រូវនិយាយគឺយើងសល់ ១១ ប្រកួតខាងមុខទៀត ដោយវាជាអ្វីដែលយើងត្រូវគិត ហើយរឿងផ្សេងទៀតយើងនឹងគិតនៅឆ្នាំក្រោយ”។
លោកបានសរសើរដល់ Ronaldo ថា៖ “អ្នកដឹងហើយថា Cristiano មានន័យបែបណា អ្នកដឹងហើយពីអ្វីដែលគាត់បានសម្រេចនៅទីនេះ យើងសុទ្ធតែដឹងពីរឿងនេះ ពោលគឺ Ronaldo ជាប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយរបស់ក្លឹប”។
រំឭកថា Zidane បានចូលកាន់តំណែងជាអ្នកចាត់ការស្តេចសសារជាថ្មី ក្រោយដើរចេញអស់រយៈពេលជាង ៨ ខែ ក្រោយរងភាពរកាំរកូសទំនាស់ផ្ទៃក្នុងមួយចំនួនរវាងលោក Florentino Perez។ អំឡុងពេលបាត់បង់ Zidane មានគ្រូបង្វឹក ២ រូបបានចូលកាន់តំណែងជំនួសដោយមានគ្រូពេញសិទ្ធលោក Julen Loptegui និងគ្រូបណ្តោះអាសន្ន Santiago Solari ដែលត្រូវដកចោលគ្មានសល់។ ប្រភព:Sportskeeda