RONALDINHO ពន្យារ​ពេល​​មក​កាន់​កម្ពុជា ដោយសារបញ្ហាលិខិតឆ្លងដែន

នៅ ថ្ងៃទី ១២ ខែ មីនាឆ្នាំ 2019 ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានប្រកាសពីការពន្យារពេលនៃការអញ្ជើញមកដល់របស់ អតីតកំពូលតារាបាល់ទាត់លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” មកកាន់ប្រទេសកម្ពុជា។អតីតខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលជាទូតសុច្ឆន្ទៈប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩ ។

ក្នុងនាមជាទូតសុច្ឆន្ទៈប្រចាំកម្មវិធីប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019   សូមសម្តែងនូវការសោកស្តាយ ជាមួយប្រិយមិត្ត អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាទាំងអស់ពាក់ព័ន្ធនឹងការពន្យារពេលនៃការអញ្ជើញមកដល់របស់អតីតតារាបាល់ទាត់លំដាប់ពិភពលោក Ronaldinho មកកាន់ប្រទេសកម្ពុជា ដោយសារភាពចាំបាច់និងកាលៈទេសៈដែលពុំអាចដឹងទុកជាមុន។

នីតិវិធីដើម្បីទទួលបានលិខិតឆ្លងដែនរបស់លោក Ronaldinho ត្រូវបានពន្យារពេលជាហេតុបណ្តាលឱ្យលោក មិនអាចចាកចេញពីប្រទេសប្រេស៊ីលនិងមិនអាចបំពេញតាមការសន្យាមកចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019  នៅព្រះរាជាណាចក្រកម្ពុជា។Ronaldinho ពិតជាស្រឡាញ់ប្រិយមិត្ត អ្នកគាំទ្រកម្ពុជា ហើយ ពិតជាទន្ទឹងរង់ចាំជួបអ្នកគាំទ្រទាំងអស់ដោយផ្ទាល់។

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT