ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឯកឧត្តម សៅ សុខា បង្ហាញជំនឿចិត្តថាកម្ពុជានឹងឈ្នះមេដាយមាសនៅព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ឯកឧត្តមអះអាងថា FFC បានសម្រួចសាងសង់ទីលាន និងបង្កើតសាលាតម្រង់ទិសនៅតាមខេត្តគោលដៅមួយចំនួន ដើម្បីចម្រាញ់យកយុវជនថ្នាលដ៏មានគុណភាពមួយចូលរួមជម្រើសជាតិ។
ផែនការណ៍យុទ្ធសាស្ត្រនេះ នឹងធ្វើឲ្យកម្ពុជាកាន់តែសំបូរធនធាន ប្រកបដោយគុណភាពដែលធ្វើឲ្យការកាន់តែមានកម្រិតប្រកួតប្រជែងខ្ពស់។គួរបញ្ជាក់ថា បើគ្មានការប្រែប្រួលស៊ីហ្គេមលើកទី៣២នៅកម្ពុជា នឹងបន្តប្រើយុវជនអាយុក្រោម២២ឆ្នាំ។