ក្រោយពីសេចក្ដីប្រកាសផ្លូវការយប់មិញ នៅថ្ងៃនេះប្រភពនៅអេស្ប៉ាញបានបញ្ជាក់ថា Zidane ទទួលបានប្រាក់ប្រមាណ៣០០លានផោនឯណោះ ដើម្បីទិញចូលកីឡាករថ្មីនារដូវក្ដៅខាងមុខ។
ក្រុម Real Madrid បានប្រកាសតែងតាំងលោក Zidane មកដឹកនាំក្រុមវិញនេះ មានកុងត្រារយៈពេល៣ឆ្នាំ។ ដោយមានទំនុកចិត្តថានឹងអាចស្ដាក្រុមឡើងវិញបាន Zidane បញ្ជាក់ថាខ្លួនមកដឹកនាំក្រុមនេះគឺដើម្បីឈ្នះ លោកមិនចូលចិត្តការបរាជ័យឡើយ។ ដើម្បីជាការជួយដល់គំនិតនេះ ក្លឹប Real Madrid បានបោះទំហំទឹកប្រាក់ប្រមាណជា៣០០លានផោនឯណោះ ដើម្បីស្រោចស្រង់ក្រុមឡើងវិញ។
ទឹកប្រាក់ទាំងអស់នេះ គឺតម្រូវឱ្យទិញចូលកីឡាករ៣នាក់នៅតំបន់ខាងលើ ដើម្បីឱ្យក្រុមមុតស្រួចឡើងវិញ។ ដោយក្នុងនោះ លោក Perez ប្រធានក្លឹប Real Madrid សម្លឹងឃើញ Mbappe របស់ក្រុម PSG ជាគោលដៅធំ បន្ទាប់មកពី Hazard របស់ក្រុម Chelsea ។ លោក Zidane រំពឹងថាលោកនឹងនាំបានកីឡាករល្អៗ មកចូលរួមក្រុម ក្រោយពី Real Madrid រដូវកាលនេះដុនដាបខ្លាំងមែនទែន៕ប្រភព៖ Foxsportsasia