Conor McGregor ​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន ​ក្រោយ​បោះ​ទូរសព្ទ​អ្នក​គាំទ្រ​ចោល​

អ្នក​វាយ​ក្នុង​ក្រុង Conor McGregor ​ត្រូវ​បាន​ប៉ូលិស​នៅ​ Maimi ​ឃាត់​ខ្លួន ​ក្រោយ​ពី​រូបគេ​បាន​យក​ទូរសព្ទ​របស់​អ្នក​គាំទ្រ​បោះ​ចោល ​អំឡុង​ពេល​អ្នក​គាំទ្រ​ព្យាយាម​សុំ​ថត Selfie ។

អ្នក​គាំទ្រ​ម្នាក់​បាន​ដើរ​ចេញ​ពី​សណ្ឋាគារ Fontainebleau ​ជាមួយ​នឹង ​Conor McGregor ​ដែរ ហើយ​រូបគេ​ក៏​បាន​សុំ​អ្នក​ប្រដាល់​ក្នុង​ទ្រុង​ល្បី​ឈ្មោះ​ខាង​លើ​ថត Selfie ​ជាមួយ​គ្នា ប៉ុន្តែ​ត្រូវ Conor ​ប្រកែក។ មិន​ត្រឹម​តែ​ប្រកែក​នោះ​ទេ ​រូបគេ​បាន​​យក​ទូរសព្ទ​របស់​អ្នក​គាំទ្រ​ម្នាក់​នោះ បោះ​ចោល ​និង​ជាន់​ជា​ច្រើន​ជើង​ហើយ​រើស​កាន់​យក​ទៅ​ថែម​ទៀត។ ប៉ូលិស​បាន​បញ្ជាក់​ទៀត​ថា​តម្លៃ​ទូរសព្ទ​នោះ​ប្រមាណ​ជា​១​ពាន់​ដុល្លារ ​ហើយ​អ្នក​គាំទ្រ​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ពី​បទ​ហិង្សា ​និង​លួច​របស់។

Conor ​ដែល​កំពុង​ជាប់​ពិន័យ UFC ​៦​ខែ ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំពោះ​អំពើ​របស់​គេ​នេះ ​និង​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​មាន​រឿង​ខាង​លើ​កើត​ឡើង​ទៀត​ផង​ដែរ។ ​នេះ​មិន​មែន​ជា​លើក​ទី​១​សម្រាប់​អ្នក​វាយ​ក្នុង​ទ្រុង​នេះ​ឡើយ ​ដោយ​កាល​ពី​លើក​មុន​រូបគេ​ក៏​មាន​រឿង​ស្រដៀង​នេះ​ដែរ​នៅ​កន្លែង​កម្សាន្ត​១​កន្លែង៕ប្រភព៖ Edition

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT