ក្រុម Atletico Madrid នឹងធ្វើដំណើរទៅប្រកួតនៅទឹកដី Juventus យប់នេះ ម៉ោង៣រំលងអាធ្រាត្រក្នុងពានរង្វាន់ UEFA Champions League ជើងទី២។
ត្បិតកាលពីជើងទី១កន្លងទៅ ក្រុមរបស់លោក Simeone បានឈ្នះក្រុម Juventus ២-០ ហើយមែន ប៉ុន្តែនៅរាត្រីនេះអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនយល់ឃើញថាវានៅមិនទាន់ធានាបានកៅអីនៅឡើយទេ។ លោកពន្យល់ថាបាល់ទាត់ក្នុងស្ថានភាពបែបណាក៏អាចកើតមានឡើងបានដែរ។ Juventus ជាក្រុមខ្លាំង មិនមែនមានតែ Ronaldo មួយទេ ប៉ុន្តែសមាជិកក្រុមទាំងមូលសុទ្ធតែជាកីឡាករមានបទពិសោធ និងឈ្នះពានរង្វាន់ច្រើន។
សម្រាប់ក្រុម Juventus វិញ មុនការប្រកួតចាប់ផ្ដើម Ronaldo ក៏បានស្នើឱ្យអ្នកគាំទ្រមកគាំទ្រឱ្យច្រើនសម្រាប់ប្រកួតនេះ ដើម្បីលើកទឹកចិត្តក្រុមវាយបកយកឈ្នះ AT Madrid វិញ។ កីឡាករទើបផ្លាស់ពី Real Madrid នេះ បន្ដថាក្នុងបាល់ទាត់អ្វីក៏អាចកើតមានបានដែរ ដូច្នេះនៅរាត្រីនេះគ្មាននរណាដឹកលទ្ធផលមុនបានឡើយ៕ប្រភព៖ Dailymail