Pep Guardiola ៖ Man City ​ជា​ក្រុម​ក្មេង​ខ្ចី​ក្នុង​ពាន​រង្វាន់ Champions League ​

ក្រុម Manchester City ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Schalke 04 ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។គេ​នៅ​ចាំ​បាន​ថា​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ក្រុម Man City ​បាន​យក​ឈ្នះ​ក្រុម Schalke 04 ​របស់​អាល្លឺម៉ង់​នេះ ​ក្នុង​លទ្ធផល ៣-២។ ខណៈ​ដែល​ជើង​ទី​២​នេះ​វិញ ​លោក Pep ​គិត​ថា​ក្រុម​របស់​មិន​នឹង​ពិបាក​ខ្លាំង ​ក្នុង​ការ​យក​ឈ្នះ Schalke 04 ​នេះ​ម្ដង​ទៀត។ ការ​និយាយ​បែប​នេះ ​ដោយសារ​តែ​លោក គិត​ថា Man City ​ជា​ក្រុម​ក្មេង​ខ្ចី​ណាស់​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UCL ​នេះ។

ការ​ប្រកួត​ពាន​រង្វាន់​ធំ​ប្រចាំ​ទ្វីប​អឺរ៉ុប​នេះ ​លោក Pep ​បាន​បញ្ជាក់​បទ​ពិសោធ​គឺ​ជា​រឿង​សំខាន់​បំផុត ​ប្រសិន​បើ​ក្រុម​មិន​ធ្លាប់​ប្រឡូក​ក្នុង​ពាន​នេះ​ច្រើន​ទេ នោះ​ពិត​ជា​ពិបាក​ក្នុង​លេង​ជាក់​ជា​មិន​ខាន។ ក្រុម​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ ​សុទ្ធ​តែ​ឆ្លង​កាត់​បទ​ពិសោធ​ច្រើន ដូច្នេះ​ក្រុម Man City ​ក៏​ត្រូវ​ការ​ពេល​ដូច​គ្នា ទើប​អាច​លើក​ពាន​រង្វាន់​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT