ប្រធានក្រុម Sergio Ramos បានចេញមុខបកស្រាយនូវរឿងរ៉ាវក្តៅគគុកមួយចំនួន ដែលទាក់ទិននឹងបញ្ហាផ្ទៃក្នុងរបស់ Real Madrid ដែលកំពុងរងអាស្រូវផ្ទុះឡើងកាន់តែខ្លាំងក្រោយបរាជ័យនៅ Champions League ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។
កីឡាករសញ្ជាតិអេស្ប៉ាញបានបង្ហោះសារលើបណ្តាញសង្គម ឆ្លើយតបនឹងចចាមអារ៉ាមថាខ្លួនមានជម្លោះជាមួយ Marcelo ដូច្នោះថា៖ “គឺវាពុំមានបញ្ហាអ្វីទាំងអស់ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ដោយយើងគ្រប់គ្នាមានការចាប់អារម្មណ៍ដូចគ្នា ចំពោះ Marcelo គឺតែងតែមានការជជែករៀងរាល់ការហ្វឹកហាត់ ដោយសម្រាប់ Marcelo រូបគេប្រដូចបាននឹងបងប្អូនប្រុសសម្រាប់ខ្ញុំ”។
បន្ថែមដល់រឿងរបស់ Solari លោកក៏សង្កត់ធ្ងន់៖ “ការបណ្តេញគ្រូឬអត់ មិនមែនជាការសម្រេចចិត្តលើពួកយើងទេ ដោយយើងចាំបាច់ត្រូវមានការគោរពចំពោះតំណែងនេះនិងគាំទ្រជានិច្ចរាល់អ្នកចាត់ការរបស់ Real Madrid ទាំងអស”។ ប្រភព: Calciomercato