Kylian Mbappe ខ្សែប្រយុទ្ធក្រុម PSG បានបញ្ជាក់ថាខ្លួនគេងមិនលក់សោះ តាំងពីចាញ់ក្រុម Manchester United ធ្លាក់ចេញពីពានរង្វាន់ UEFA Champions League មក។
ក្រុម PSG នៅទឹកដី Old Trafford បានយកឈ្នះក្រុម Man Utd ២-០ ទៅហើយ ប៉ុន្តែឈានដល់ជើងទី២ ក្នុងដីខ្លួនឯងវិញ បែរជាភ្លាត់ចាញ់ ៣-១ វិញ ធ្វើឱ្យរបូតកៅអីវគ្គ៨ក្រុមចុងក្រោយ។ កត្តាចាញ់ក្នុងដីនេះហើយ បានធ្វើឱ្យខ្សែប្រយុទ្ធវ័យក្មេង Mbappe គេងមិនលក់ទាល់តែសោះ ចាប់តាំងពីចាញ់ថ្ងៃនោះមក។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងបាននិយាយដូច្នេះថា៖ “យើងខិតខំខ្លាំងណាស់ទម្រាំមកដល់វគ្គនេះ។ ខ្ញុំគេងមិនលក់ឡើយតាំងពីបរាជ័យថ្ងៃនោះ ហើយខ្ញុំគិតថាមិត្តរួមក្រុមដទៃទៀតក៏ដូចខ្ញុំដែរ។ ពិបាកណាស់ក្នុងការបំភ្លេចវា ព្រោះ Champions League ជាក្ដីស្រមៃរបស់យើង។ កីឡដ្ឋានពោរពេញដោយអ្នកគាំទ្រ ចាំអបអរ ប៉ុន្តែលទ្ធផលចុងក្រោយបែរជាខកចិត្តទៅវិញ”៕ប្រភព៖ BBC