លី ម៉ាឯល ជឿជាក់​ថានឹង​វិវត្តន៍ខ្លួនកាន់​តែខ្លាំងជាមួយ​យុវជនបឹងកេត

កីឡាករ ដែលមានស្រុកកំណើតពីខេត្តកំពង់ឆ្នាំង លី ម៉ាឯល ដែលបានមកចូលរួមជាមួយនឹងយុវជនអាយុក្រោម១៨ឆ្នាំរបស់ក្លិបបឹងកេត បានបង្ហាញមហិច្ឆតា និងចំណុចវិជ្ជមានជាច្រើនអំពីអនាគតរបស់ខ្លួន។

ចំពោះកិច្ចសម្ភាសន៍ជាមួយក្រុមការងារព័ត៌មាន ម៉ាឯល បានបង្ហាញចំណាប់អារម្មណ៍ថា៖ « ខ្ញុំមានអារម្មណ៍សប្បាយ ហើយក្នុងរយៈពេលដ៏ខ្លីជាមួយក្លិប ខ្ញុំគិតថាខ្លួនឯងរីកចំរើនជាងមុន បើនិយាយពីទំនាក់ទំនងជាមួយមិត្តភក្តិ គឺប្រសើរឡើងច្រើន »

គួររំលឹកថា ក្នុងការបង្ហាញខ្លួនលើកដំបូងឱ្យយុវជនបឹងកេត ក្នុងពានរង្វាន់ KMH Cup 2019 កាលពីសប្តាហ៍កន្លងទៅនេះ ម៉ាឯល បានរកគ្រាប់ជ័យជម្នះលើក្រុមយុវជនព្រះខ័នរាជស្វាយរៀង ២ ទល់នឹង ១ ដែលជាជ័យជម្នះដ៏មានសារៈសំខាន់បំផុត។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT