Gary Neville ផ្ដល់យោបល់ថាក្រុមបិសាចក្រហម Manchester United ត្រូវការចំណាយប្រមាណជា២៥០លានផោនទៀត ដើម្បីទិញកីឡាករថ្មី៥នាក់ ទើបអាចប្រជែងពានរង្វាន់បានរដូវកាលក្រោយ។Man Utd ក្រោមការដឹកនាំរបស់លោក Solskjaer ទើបតែស្គាល់បរាជ័យក្នុងលីគក្រោមថ្វីជើងជើង Arsenal ១-០ កាលពីយប់មិញនេះទេ។ ក្រោយពីបរាជ័យនោះមក អ្នកចាត់ការបណ្ដោះអាសន្នដែលដឹកនាំក្រុមបានល្អបំផុតរូបនេះ បានចាត់ទុកវាជាការដឹកនាំក្រុមអន់បំផុតមួយរបស់ខ្លួន។ បើទោះជាអ្នកគាំទ្រជាច្រើនមើលឃើញហេតុផលផ្សេង ថាកីឡាកររបួសច្រើនក៏ដោយ។
លោកGary Neville ដែលជាអ្នកវិភាគ និងជាអតីតកីឡាករ Man Utd ផងនោះ បានផ្ដល់យោបល់ថា Man Utd ក្រោមការដឹកនាំរបស់លោក Solskjaer ធ្វើបានប៉ុណ្ណឹងគឺល្អបំផុតហើយ។ ប៉ុន្តែបើចង់ឱ្យក្រុមឈ្នះពានរង្វាន់ឬប្រជែងជាមួយក្រុមដទៃសម្រាប់លីគកំពូលអង់គ្លេសនោះ ត្រូវចំណាយយ៉ាងតិច២៥០លានផោនទៀត ដើម្បីទិញកីឡាករ៥នាក់ចូល។ ៥នាក់នោះ គឺខ្សែការពារ៣នាក់ បម្រើកណ្ដាលម្នាក់ និងប្រយុទ្ធមុតស្រួចម្នាក់ទៀត៕ប្រភព៖ Dailymail