ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុម Burnly ក្នុងលទ្ធផល ៤-២ នាសប្ដាហ៍ទី៣០ នៃលីគកំពូលអង់គ្លេស។
ទទួលបាន៣ពិន្ទុបន្ថែមនៅសប្ដាហ៍នេះ លោក Klopp បានផ្ញើសារទៅក្លឹប Man City ដែលកំពុងឈរនៅកំពូលតារាងថាក្រុមរបស់លោកនៅតែជាក្រុមប្រមាញ់ពានរង្វាន់ជានិច្ច មិនឱ្យឱកាសណាមួយភ្លាត់ឡើយ។ ការបញ្ជាក់បែបនេះ គឺមានន័យថានៅសល់ប្រកួតប៉ុន្មានចុងក្រោយនេះ ក្រុម Liverpool នឹងលេងឱ្យអស់ពីសមត្ថភាពដើម្បីឈ្នះគ្រប់ប្រកួត។
គិតត្រឹមសប្ដាហ៍ទី៣០នេះ ក្រុម Liverpool ចាញ់ពិន្ទុក្រុម Man City តែ១ពិន្ទុប៉ុណ្ណោះ ហើយការប្រកួតនៅសល់៨ប្រកួតទើបចប់រដូវកាល។ លោក Klopp ថាគំលាតត្រឹម១ពិន្ទុនេះ គឺមិនមាននរណាលើនរណាឡើយ ព្រោះថាបើភ្លាត់តែ១ប្រកួតនោះនឹងបាត់បង់តំណែងកំពូលតារាងមិនខាន៕ប្រភព៖ Dailymail