ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើក្រុម Manchester United ក្នុងលទ្ធផល ២-០ នាការប្រកួតលីគកំពូលអង់គ្លេសកាលពីយប់មិញនេះ។
នេះជាបរាជ័យលើកដំបូងក្រោមការដឹកនាំរបស់លោក Solskjaer ក្នុងការប្រកួតលីគ ហើយក៏បានធ្វើឱ្យក្រុមនេះធ្លាក់ចេញពីតំបន់ Top4 ផងដែរ។ ចប់ការប្រកួតភ្លាម លោក Solskjaer បានហៅការប្រកួតនេះថាជាការប្រកួតដែលអន់បំផុតក្រោមការដឹកនាំរបស់ខ្លួនជិត២០ប្រកួតមកនេះ។
បុរសវ័យ៤៦ឆ្នាំបានបន្ដទៀតថា៖ “យើងបានធ្វើដំណើរមកយ៉ាងល្អ ប៉ុន្តែថ្ងៃនេះជាថ្ងៃដែលយើងលេងមិនល្អទាល់តែសោះ។ យើងបានបាត់បង់ឱកាស ដើម្បីដាក់បន្ទុកឱ្យ Spurs ។ យើងបានឈ្នះការប្រកួតដែលយើងមិនសមឈ្នះ ហើយថ្ងៃនេះយើងបានចាញ់ប្រកួតដែលយើងមិនសមចាញ់ទៅវិញ”៕ប្រភព៖ Dailymail