Rio Ferdinand ដែលធ្លាប់ជាអតីតជើងឆ្នើមមួយរូបនៅក្របខ័ណ្ឌ Premier League បានបង្ហាញការយល់ឃើញពីខ្សែការពារកណ្តាលមួយរូបដែលលោកគិតថាកំពុងបង្ហាញទម្រង់លេងល្អបំផុតនាពេលបច្ចុប្បន្ននេះ។
ប្រាប់សារព័ត៌មាន The Mirror របស់អង់គ្លេស អតីតកីឡាករនៅបិសាចក្រហមក៏បានសរសើរដល់ Virgil van Dijk ប៉ុន្តែបើនិយាយពីអ្នកល្អបំផុតក្នុងលោកនោះគឺជាប្រធានក្រុម Real Madrid កីឡាករ Sergio Ramos។
លោកបានបញ្ជាក់ប្រាប់សារព័ត៌មានដូច្នោះថា៖ “ខ្ញុំនៅតែដាក់ Ramos ជាអ្នកទីមួយ ដោយ Virgil ក៏ជាកីឡាករឆ្នើមម្នាក់ មានសក្ដានុពលអាចក្លាយជាកីឡាករល្អក្នុងលោក ប៉ុន្តែបើគិតត្រឹមពេលបច្ចុប្បន្នគឺគេមិនទាន់នោះទេ”។
រំឭកថា Ferdinand បានចំណាយពេល ១២ រដូវកាលនៅ United ក្រោយផ្លាស់ចេញពី Leeds United មករួមរស់នៅ Old Trafford ជាមួយតម្លៃខ្លួន ៣០ លានផោនកាលពីឆ្នាំ ២០០២ ហើយគ្រានោះក៏បានជាប់ឈ្មោះជាកីឡាករអង់គ្លេសមានតម្លៃខ្ពស់ជាងគេផងដែរ។ អំឡុងដឹកនាំដោយ Sir Alex ខ្សែការពាររូបនេះ គឺលេងសង់តង់គ្នាល្អបំផុតជាមួយមិត្តរួមទ្រនំ Nemanja Vidic ដែលទើបប្រកាសចូលនិវត្តន៍នាពេលកន្លងទៅ។ ប្រភព: Sportskeeda