Liverpool បានបញ្ចប់ការប្រកួតទល់ Burnley FC តាមរយៈការយកឈ្នះនៅលទ្ធផល ៤-២ បន្ទាប់ពីខ្សែប្រយុទ្ធ Roberto Firmino និង Sadio Mane ចែកគ្នាបានម្នាក់ពីរគ្រាប់ស្មើ។
ហង្សមានឱកាសស៊ុត ២៣ លើក ចំគោលដៅ ៥ លើក ខណៈក្រុមភ្ញៀវស៊ុតចំគោលដៅត្រឹម ២ លើកតែជាឱកាសយកបានគ្រាប់បាល់។ សម្រាប់ភាគរយគ្រប់គ្រងបាល់ក្រុមម្ចាស់ផ្ទះហង្សក្រហមក៏ធ្វើបានល្អច្រើនគ្របដល់ទៅ ៦៩ ភាគរយ ខណៈចែកឲ្យក្រុមភ្ញៀវលេងបានត្រឹម ៣១ ភាគរយប៉ុណ្ណោះ។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=mbHmotqhAY8
បច្ចុប្បន្នហង្សឈរនៅលេខ ២ មានគម្លាតមួយពិន្ទុធៀបនឹងមេឃខៀវ Man City ស្របពេលគិតត្រឹមជុំទី ៣០ ក្រុមរបស់លោក Pep Guardiola ក៏ទើបតែយកឈ្នះលើ Watford នៅលទ្ធផល ៣-១ កាលពីយប់រំលងអាធ្រាត្រថ្ងៃអាទិត្យ។