លោក Myo Min Tun នឹងបង្ហាញខ្លួនជាគ្រូបង្វឹកក្លិប Yangon United មុនវិលទៅកាន់តំណែងជាគ្រូជម្រេីសជាតិមីយ៉ាន់ម៉ាបណ្តោះអាសន្នក្នុងជំនួបមិត្តភាពជាមួយឆៃនីសតៃប៉ិ និងឥណ្ឌូនេស៊ី។ការឡេីងកាន់តំណែងដ៏ធំនេះគឺដោយសារ MFF រកគ្រូថ្មីពុំទាន់បាន បន្ទាប់ពីចែកផ្លូវជាមួយគ្រូអាឡឺម៉ង់។ លោក Min Tun នឹងក្លាយជាគ្រូក្មេងជាងគេរបស់មីយ៉ាន់ម៉ា ដែលមានវ័យត្រឹម៣៥ឆ្នាំ។យ៉ាងណាក្តី កាតាព្វកិច្ចនេះនឹងចាប់ផ្តេីមនាសប្តាហ៍ក្រោយ ខណៈប្រកួតចំពោះមុខក្នុងពាន AFC CUP លោកនៅបន្តដឹកនាំក្លិប Yangon ប៉ះ ណាហ្គាវើល នាថ្ងៃទី១២ ខែមីនាខានស្អែកដដែល។ក្រុមទាំងពីរសុទ្ធតែចាញ់ដូចគ្នាក្នុងប្រកួតទី១ដោយ Yangon ចាញ់ Tempine Rover 3-1 ប៉ុន្តែណាហ្គាត្រូវ Hanoi លត់ដល់ទៅ 10-0។