Lionel Messi និង Luis Saurez បានបន្ថែមម្នាក់មួយគ្រាប់ ក្នុងជ័យជម្នះទៅលើក្លឹប Rayo Vallecano កាលពីយប់មិញ។ ដោយ Messi បានស៊ុតគ្រាប់បាល់ទី ២៦ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ និង Suarez ឆ្ពោះទៅគ្រាប់បាល់ទី ១៧ ប្រចាំរដូវកាល ២០១៨/១៩ នេះ។
គ្រាប់បាល់របស់កីឡាករជួរមុខដ៏សំខាន់ទាំងពីររូប បូកបញ្ចូលគ្នាស្មើនឹង ៤៣ គ្រាប់ ពោលគឺស្មើគ្នានឹងគ្រាប់បាល់របស់ក្លឹប Real Madrid ទាំងមូល ដែលគិតត្រឹមជុំទី ២៦ ត្រៀមប៉ះ Real Valladolid នារាត្រីនេះ។
សម្រាប់ Barca រកបាន ៦៩ គ្រាប់ហើយក្នុងលីគ LaLiga ដោយក្នុងនោះមានចំណែក Messi ៣៧,៦ ភាគរយ ខណៈ Suarez មាន ២៤,៦ ភាគរយ។ រីឯស្តេចសហាក់ចុះអន់ថយខ្លាំង បន្ទាប់ពីបាត់បង់ម៉ាស៊ីនរកគ្រាប់បាល់ Cristiano Ronaldo កាលពីទីផ្សារដោះដូររដូវក្តៅ។ ប្រភព: 9SportPro