គ្រូបង់ក្លាដេសថា សមហើយដែលកូនក្រុមខ្លួនឈ្នះកម្ពុជា ១-០ យប់មិញ

លោក Jamie Day គ្រូបង្គោលជម្រើសជាតិបង់ក្លាដេសលើកឡើងថា កូនក្រុមខ្លួនពិតជាសាកសមឈ្នះក្នុងការប្រកួតមិត្តភាពជាមួយកម្ពុជា ដែលបញ្ចប់ទៅដោយលទ្ធផល ១​-០ កាលពីយប់មិញ នៅពហុកីឡដ្ឋានជាតិ។គ្រូសំបូរបទពិសោធន៍រូបនេះបាននិយាយថា កូនក្រុមធ្វើបានល្អតាមការរៀបចំរបស់ខ្លួន ក្នុងការកាត់ផ្តាច់បាល់វែងរបស់ក្រុមកម្ពុជា។ ម្យ៉ាងទៀត ពួកគេមានឆន្ទៈខ្ពស់ក្នុងការដាក់សម្ពាធម្ចាស់ផ្ទះរហូតស្ទើរពេញការប្រកួតតែម្តង។កម្ពុជា បានជួបភាពខកចិត្តជាថ្មី ដែលចាញ់ប្រទេសមានចំណាត់ថ្នាក់ FIFA Ranking ទាបជាងខ្លួនដល់ទៅ២០លេខ។ យ៉ាងណាក្តី គ្រូបង្គោល Felix ថានេះជាបទពិសោធន៍មួយដ៏ល្អសម្រាប់យុវជនគោព្រៃ ដើម្បីត្រៀមវគ្គជម្រុះ AFC U23។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT