ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវតតាំងជាមួយក្រុមបិសាចក្រហម Manchester United នៅម៉ោង១១:៣០នាទីរំលងអាធ្រាត្រនេះហើយ ដើម្បីប្រជែងយក៣ពិន្ទុ។គេនៅចាំបានថាក្នុងពានរង្វាន់ FA Cup ក្រុម Arsenal បានបរាជ័យម្ដងមកហើយក្រោមថ្វីជើងក្រុម Man Utd ក្រោមការដឹកនាំរបស់លោក solskjaer ។ ប៉ុន្តែសម្រាប់ការប្រកួតនៅលីគកំពូលនេះវិញ លោក Emery អ្នកចាត់ការក្រុមកាំភ្លើងធំ បញ្ជាក់ថាវាជាការប្រកួតខុសគ្នា ហើយក្រុមរបស់លោកក៏នឹងព្យាយាមដើម្បីឱ្យលទ្ធផលខុសពីមុនផងដែរ។
អ្នកចាត់ការដែលដាក់គោលដៅឱ្យ Arsenal យក Top4 ឱ្យបានវិញនោះ៖ “តាំងពីដើមរដូវកាលមក គឺយើងដាក់គោលដៅដើម្បីបានលេង Champions League នៅរដូវកាលក្រោយ។ យើងបានចាញ់ពួកគេក្នុងការប្រកួតផ្សេង ប៉ុន្តែពេលនេះយើងនឹងប្រយុទ្ធដើម្បីបាន៣ពិន្ទុ។ នៅមាន៩ប្រកួតទៀត រហូតដល់ចប់រដូវកាល យើងសង្ឃឹមថាគោលដៅយើងនឹងបានសម្រេច”។កាំភ្លើងធំនៅពេលនេះ កំពុងឈរនៅលេខ៥ក្នុងតារាង ហើយចាញ់ពិន្ទុក្រុមបិសាចក្រហមតែ១ពិន្ទុប៉ុណ្ណោះ។ ប្រសិនបើពួកគេអាចឈ្នះប្រកួតនៅយប់នេះ នោះឱកាសឡើងទៅលេខ៤នឹងមានមកវិញហើយ៕
ប្រភព៖ DailyMail