កាលពីម្សិលមិញមានចចាមអារ៉ាមចុះផ្សាយថាអ្នកចាត់ការលោក Pep Guardiola របស់ក្រុមមេឃខៀវនឹងផ្លាស់ទៅដឹកនាំនៅក្លឹប Juventus ជំនួសតំណែងបច្ចុប្បន្នរបស់លោក Massimiliano Allegri។
លុះឆ្លើយតបពីសាមីខ្លួនផ្ទាល់ កាលពីពេលថ្មីៗនេះអតីតគ្រូធំក្រុមកាតាឡាន់រូបនេះបាននិយាយយ៉ាងច្បាស់លាស់ថា៖ “ខ្ញុំមានកុងត្រារយៈពេល ២ ឆ្នាំទៀត បែបនេះខ្ញុំនឹងមិនទៅណាទាំងអស់ លើកលែងតែក្លឹបបណ្តេញខ្ញុំចេញ“។
សារនេះឆ្លើយតបទៅនឹងស្ថានការណ៍ដ៏តានតឹងដែលសេះបង្កង់កំពុងប្រឈមនៅពានរង្វាន់ Champions League ដោយក្រោមការដឹកនាំរបស់លោក Pep ជាច្រើនរដូវកាល ក្រុមមានមូលដ្ឋាននៅ Turin មិនធ្លាប់ស្គាល់ជោគជ័យនៅពានរង្វាន់អឺរ៉ុបសូម្បីតែម្តង ថ្វីបើពាននៅលីគអ៊ីតាលីលើកឡើងសឹកទៅហើយក្តី។ ប្រភព: SportBible