West Ham ចង់បានខ្សែបម្រើ Yaya Toure មករួមក្រុមនៅរដូវកាលក្រោយ បន្ទាប់ពីកីឡាកររូបនេះចាកចេញពីក្រុម Manchester City ព្រោះផុតកុងត្រា។
កីឡាករវ័យ៣៣ឆ្នាំរូបនេះ នឹងព្រមកាត់បន្ថយប្រាក់ប្រចាំសប្ដាហ៍របស់ខ្លួន ពេលផ្លាស់ទៅលេងនៅ West Ham នេះ ត្បិតអីកាលនៅ Man City រូបគេទទួលបាន២២០ ០០០លានផោនឯណោះ។ Pellegrini ដែលជាអតីតអ្នកចាត់ការក្រុម Man City និងបច្ចុប្បន្នក្លាយជាអ្នកចាត់ការក្រុម West Ham នោះ ចង់បានកីឡាកររូបនេះ ត្បិតអីពួកគេទាំងពីរនាក់ធ្លាប់ធ្វើការជាមួយគ្នាម្ដងមកហើយ។
Toure ពេលដែលដើរចេញពី Man City ហើយ ខ្សែបម្រើរូបនេះបាននិយាយដៀមដាមដល់លោក Pep ថាជាអ្នកចាត់ការស្អប់កីឡាករមកពីតំបន់អាហ្វ្រិក ត្បិតអីក្រោមការដឹកនាំរបស់អ្នកចាត់ការរូបនេះ ខ្លួនមិនសូវបានចូលលេងឡើយ។ មួយវិញទៀត រូបគេបានបញ្ជាក់ថានឹងបន្ដលេងនៅអង់គ្លេស ដើម្បីតតាំងជាមួយក្រុមរបស់លោក Pep ហើយក្លឹបដែលខ្លួនចង់លេងនោះ គឺត្រូវលេងនៅលីគកំពូលតែម្ដង៕ប្រភព៖ DailyMail