ក្រុម Bayern Munich បានឡើងទៅឈរកំពូលតារាងលីគអាល្លឺម៉ង់វិញហើយ ក្រោយពីឈ្នះក្រុម Wolfsburg ៦-០ កាលពីយប់មិញនេះ។៦គ្រាប់យប់មិញ គឺល្មមគ្រប់គ្រាន់សម្រាប់ក្រុម Bayern ឡើងទៅលើក្រុម Dortmund វិញ បើទោះជា Dortmund ឈ្នះដែរក៏ដោយ។ ការឡើងទៅលើវិញ ស្របពេលមានពិន្ទុ៥៧ដូចគ្នានេះ គឺដោយសារតែក្រុម Bayern Munich មានគ្រាប់បាល់ចំណេញច្រើនជាង ពោលគឺដោយសារតែថែម៦គ្រាប់យប់មិញនេះតែម្ដង។
នេះជាការប្រកួតប្រជែងខ្លាំងមួយនៅអាល្លឺម៉ង់ ដោយសារតែឆ្នាំនេះក្រុម Dortmund បានកាន់កាប់កំពូលតារាងជាច្រើនខែមកហើយ។ ដោយសារតែប៉ុន្មានប្រកួតចុងក្រោយពួកគេធ្វើមិនសូវបានល្អ មានកីឡាកររបួសច្រើន ទើបបានជាក្រុម Bayern Munich ឆក់ឱកាសបានសន្សំពិន្ទុរហូតបានស្មើគ្នា និងមានគ្រាប់បាល់ចំណេញច្រើន ឡើងទៅកំពូលតារាងវិញ៕
ប្រភព៖ DailyMail