ក្រុម Manchester City បានយកឈ្នះលើក្រុម Watford ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតនៅយប់មិញ ខណៈដែលខ្សែប្រយុទ្ធ Raheem Sterling ជាអ្នករកបាន៣គ្រាប់ម្នាក់ឯង។ក្នុងជ័យជម្នះនេះដែរ គេសង្កេតឃើញថាគ្រាប់បាល់ទី១របស់ Sterling ដែលរកបាននោះ គឺជាគ្រាប់បាល់ក្រៅល្បែងសុទ្ធសាធ ប៉ុន្តែបែរជាអាជ្ញាខ្សែបន្ទាត់មិនលើកទង់ទៅវិញ។ រឿងនេះហើយ បានធ្វើឱ្យលោក Pep យល់ឃើញថាមិនសមរម្យនោះទេ ហើយក៏បានសុំទោសទៅខាងក្រុមWatford ផងដែរ។ លោកថា បាល់ទាត់នៅលីគអង់គ្លេស គួរណាស់តែមានបច្ចេកវិទ្យា VAR ឱ្យបានលឿនបំផុត ដើម្បីកាត់សេចក្ដីបានយុត្តិធម៌។
ទទួលបាន៣ពិន្ទុបន្ថែមនៅយប់មិញ ក្រុមមេឃខៀវ Man City បានដាច់ពិន្ទុក្រុម Liverpool ដល់ទៅ៤ពិន្ទុហើយ។ ស្របពេលយប់នេះ ហង្សក្រហមនឹងត្រូវស្វាគមន៍ក្រុម Burnley នៅម៉ោង៧ល្ងាចនេះ៕
ប្រភព៖ DailyMail