Man City បានបន្តដាក់សម្ពាធទៅលើក្លឹប Liverpool បន្ទាប់ពីយកឈ្នះលើ Watford នៅលទ្ធផល ៣-១ កាលពីយប់រំលងអាធ្រាត្រកន្លងទៅនេះ។
Raheem Sterling គឺជាវីរបុរសបំបែកបានគ្រាប់បាល់ Hat-trick (បីគ្រាប់) ម្នាក់ឯងនៅចន្លោះនាទី ៤៦, ៥០ និង ៥៩ មុនពេល Gerard Deulofeu វាយបកបានមួយគ្រាប់វិញនៅនាទី ៦៦។ បច្ចុប្បន្ន Sterling រំកិលឡើងឈរលេខ ៥ យកឈ្នះ Sadio Mane ដោយកីឡាករអង់គ្លេសរូបនេះមាន ១៥ គ្រាប់ក្នុងដៃ នៅចាញ់ Aubameyang, Salah, Kane និងមិត្តរួមទ្រនំ Aguero។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://youtu.be/pUfOiDOycBY
៣០ ប្រកួតមេឃខៀវបន្តឈរកំពូលតារាងមាន ៧៤ ពិន្ទុ ដោយរង់ចាំអុតមើលមួយប្រកួតសងរបស់ Liverpool ត្រៀមប៉ះ Burnley រាត្រីនេះ តើអាចបន្ថយសល់គម្លាត ១ ពិន្ទុឬត្រូវដាច់ ៤ ពិន្ទុពេញ?