អ្នកចាត់ការលោក Santiago Solari នៅតែទទួលបានការគាំទ្រពីគ្រូបង្គោលក្រុមកាតាឡាន់គឺលោក Ernesto Valverde។ ប៉ុន្មានប្រកួតចុងក្រោយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនពុំបាននាំលទ្ធផលវិជ្ជមានដល់ក្រុមស្តេចសឡើយ ផ្ទុយទៅវិញមានតែបរាជ័យងើបមុខមិនរួច។
យ៉ាងណាមិញសួរនាំរឿង Zidane និង Mourinho លោក Valverde បានប្រាប់សារព័ត៌មានថា៖ “ពួកគេទាំងពីរជាគ្រូបង្វឹកល្អ ក៏មិនខុសពីការដឹកនាំរបស់ Solari អ៊ីចឹងដែរ ដោយវាគ្មានការសង្ស័យអ្វីទេ ពួកគាត់បានបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់”។
បញ្ជាក់ថា Madrid បានធ្លាក់កូដជាខ្លាំងនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីធ្លាក់នៅ Copa del Rey នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទៀតសោតក៏មានគម្លាតពិន្ទុធៀបនឹងក្រុមកំពូលតារាង Barcelona ដល់ទៅ ១២ ពិន្ទុ។ ប្រកួតបន្ទាប់របស់ស្តេចសនឹងត្រូវចូលតតាំងម្ចាស់ផ្ទះ Valladolid នាព្រឹកថ្ងៃចន្ទ វេលាម៉ោង ០២:៤៥ នាទីរំលងអាធ្រាត្រ។ ប្រភព: Sportskeeda