Lukaku ​សម្រក​ទម្ងន់ ទើប​អាច​លេង​ល្អ​យ៉ាង​នេះ ​៣​ប្រកួត ​៦​គ្រាប់​

ខ្សែ​ប្រយុទ្ធ Romelu Lukaku ​កំពុង​ឡើង​ជើង​ខ្លាំង​មែនទែន​មួយ​រយៈ​មក​នេះ ​ដោយ​រក​បាន​២​គ្រាប់ ​៣​ប្រកួត​ជាប់​គ្នា​មក​ហើយ​ឱ្យ​ក្រុម Manchester United ។មូលហេតុ​ដែល​លេង​បាន​ល្អ​យ៉ាង​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក​កំពុង​តែ​សម្រក​ទម្ងន់​របស់​ខ្លួន​បាន​យ៉ាង​ល្អ។ ​ដោយ​៣​ប្រកួត​កន្លង​មក ​មុន​ប្រកួត​រូបគេ​តែងតែ​ញ៉ាំ​របស់​មិន​មាន​ជាតិ​ខ្លាញ់​ច្រើន​នោះ​ទេ ​ហើយ​ញ៉ាំ​ជំនួស​វិញ​ដោយ​អាហារ​ដូចជា​ពង់​ទា​ចៀន​ជា​ដើម។ ការ​តប​អាហារ​បាន​ល្អ​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​រូបរាង​របស់​គេ​ហាក់​ប្រែប្រួល​ជាង​មុន ​មិន​សូវ​ធាត់​ឡើយ។

កីឡាករ​វ័យ​២៥​ឆ្នាំ​ខាង​លើ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Solskjaer ​ហាក់​បង្ហាញ​ពី​ភាព​រីករាយ​ក្នុង​ការ​លេង​បាល់​ច្រើន ​មិន​ដូច​លើក​មុន​នោះ​ទេ។ ហើយ​បច្ចុប្បន្ន​នេះ អតីត​កីឡាករ Chelsea ​ក៏​ចង់​ឱ្យ​ក្លឹប Man Utd ​តែងតាំង​លោក  Solskjaer ​ធ្វើ​ជា​អ្នក​ចាត់ការ​ផ្លូវការ​របស់​ក្រុម​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT