កាលពីម្សិលមិញនេះ មានដំណឹងថាលោក Perez ប្រធានក្លឹប Real Madrid ឈ្លោះគ្នាជាមួយ Sergio Ramos ខ្លាំងនៅបន្ទប់ផ្លាស់សំលៀកបំពាក់ ក្រោយពីក្រុមធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ។ការប្រកែកគ្នាខ្លាំងនោះ កើតឡើងដោយសារតែលោក Perez បានដាក់បន្ទុកទាំងអស់ដែលក្រុមលេងមិនល្អ ទៅលើ Ramos ។ ស្របពេលខាងខ្សែការពាររូបនេះ បានប្រាប់ទៅវិញថាមកពីថ្នាក់ដឹកនាំក្លឹបមិនអាចស្វែងរកខ្សែប្រយុទ្ធល្អ មកជំនួសតំណែង Ronaldo ដែលចាកចេញទៅបានទើបក្រុមធ្លាក់ដល់ថ្នាក់នេះ។ ការឈ្លោះប្រកែកគ្នានេះ ឈានដល់ប្រធានក្លឹប Perez ចង់ដេញប្រធានក្រុមចោមថែមទៀតផង។
យ៉ាងណាមិញ នៅថ្ងៃនេះមានដំណឹងថាអ្នកទាំងពីរចាប់ផ្ដើមនិយាយចរចាគ្នាវិញហើយ ដើម្បីស្វែងរកដំណោះស្រាយក្រុម។ ខណៈដែលការប្រកួតនៅសល់១២ប្រកួតទៀតក្នុងលីគទើបចប់រដូវកាល។ មានដំណឹងថាលោក Solari អ្នកចាត់ការក្រុម Real Madrid បច្ចុប្បន្នអាចនឹងត្រូវបណ្ដេញចេញ ហើយអ្នកថ្មីនឹងបង្ហាញមុខក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ Marca