អ្នកចាត់ការក្រុម Solskjaer របស់ក្រុមបិសាចក្រហម Manchester United បានប្រាប់ទៅកីឡាករ Rashford ថាត្រូវតែមានចិត្តចង់រកគ្រាប់បាល់ដូច Cristiano Ronaldo ។Rashford វ័យ២១ឆ្នាំ ជាខ្សែប្រយុទ្ធដែលទាត់ប៉េណាល់ទីចុងម៉ោង ជួយក្រុមបិសាចក្រហម Man Utd ទម្លាក់ក្រុម PSG ពីពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។ វាជាគ្រាប់បាល់៧គ្រាប់ក្នុងចំណោម១៦ប្រកួតក្រោមការដឹកនាំរបស់លោក Solskjaer នារដូវកាលនេះ។ អ្នកចាត់ការបណ្ដោះអាសន្នរបស់បិសាចក្រហម ជឿជាក់ថាយុវជនឆ្នើមរបស់ខ្លួនម្នាក់នេះ នឹងដើរតាមគន្លងរបស់ Ronaldo ជាក់ជាមិនខាន។
ទន្ទឹមគ្នានឹងការបញ្ជាក់ដូច្នេះ លោក Solskjaer បានផ្ដាំទៅ Rashford ថារូបគេត្រូវតែមានចិត្តចង់បានគ្រាប់បាល់ជានិច្ច គ្រប់ប្រកួត។ ក្នុងនាមជាខ្សែប្រយុទ្ធម្នាក់ ការចង់បានគ្រាប់បាល់ក្នុងការប្រកួត គឺជារឿងដែលត្រូវមានជាដាច់ខាត។ វាជាកត្ដាមួយដែលធ្វើឱ្យខ្លួនឯងខិតខំប្រឹងប្រែងនៅពេលដែលខ្លួនតែងតែចង់បានគ្រាប់បាល់នោះ៕
ប្រភព៖ DailyMail