ទម្រង់លេងរបស់ Juventus កាលពីយប់មិញហាក់មានការប្រែប្រួលខ្លាំង ដោយនៅតំបន់ការពារគឺផ្លាស់ប្តូរខ្លាំងបំផុត ដោយសុទ្ធសឹងចាប់យកខ្សែការពារជើងចាស់មកចូលជំនួសកីឡាករសំខាន់ៗរបស់ខ្លួន។ ចំណែកឯនៅតំបន់ប្រយុទ្ធស្រាប់តែលើក Alex Sandro មកលេងស្លាបឆ្វេងជំនួស Ronaldo ហើយប្រយុទ្ធកណ្តាលដាក់កីឡាករវ័យក្មេង Moise Kean និងទទួលបានភាពលេចធ្លោខ្លាំងបំផុត។
Kean វ័យត្រឹម ១៩ ឆ្នាំ ប៉ុន្តែរូបគេរកបានគ្រាប់បាល់ដល់ទៅ ២ គ្រាប់នៅតង់ទីមួយ ហើយចូលដល់តង់ទីពីរ Emre Can ក៏មានឱកាសស៊ុតបាល់ពិន័យ ១១ ម៉ែត្រ និងបន្ថែមមួយគ្រាប់ពី Matuidi តែសំណាងក្រុមភ្ញៀវទាញបានមួយគ្រាប់ចុងម៉ោងដោយកីឡាករ Kevin Lasagna។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://youtu.be/7Mig7YbxJdE
រំឮកថា Juventus នឹងត្រូវតតាំង Atletico Madrid នាពាក់កណ្តាលសប្តាហ៍នេះ ក្នុងជំនួបជើងទីពីរ វគ្គ ១៦ ក្រុមចុងក្រោយ ដើម្បីកាត់សេចក្តីតើរវាងក្រុមទាំងពីរណាមួយដែលនឹងឡើងទៅវគ្គបន្ទាប់ ទាំងដែលជើងទីមួយ At លុតបាន ២ គ្រាប់មុនទៅហើយនោះ។