ខូច​ចិត្ត​រឿង​ធ្លាក់​ពី UCL ក្លឹប​អ្នក​មាន PSG ត្រៀម​វ៉ៃ​ចេញ​កីឡាករ ៥ រូប​នៅ​រដូវ​ក្តៅ

ថ្វី​បើ​មាន​បណ្តុំ​កីឡាករ​កំពូល​មួយ​ចំនួន​ធំ​ស្ថិត​ក្នុង​ក្រុម​របស់​ខ្លួន ប៉ុន្តែ​ Paris Saint-Germain នៅ​តែ​មិន​អាច​ស្តារ​មុខមាត់​សម្រាប់​ការ​ប្រកួត Champions League រដូវ​កាល ២០១៨/១៩ នេះ។ បរាជ័យ​ដ៏​មិន​គួរ​ឲ្យ​ជឿ ក្រោម​ថ្វី​ជើង​ Manchester United បាន​រំអុក​ឲ្យ​ក្រុម​អ្នក​មាន​បារាំង​កាន់​តែ​មួម៉ៅ​ខ្លាំង និង​គិត​ចង់​វ៉ៃ​ចេញ​កីឡាករ​ខ្លះ​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។

យោង​តាម​សារព័ត៌មាន​បារាំង L’Equipe បាន​ឲ្យ​ដឹង​ថា​ទ្វារ​កំពុង​បើក​ចាំ​ហើយ​ស្រេច ដើម្បី​ឲ្យ​កីឡាករ ៣ រូប​ចាកចេញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​រួម​មាន Jese Rodriguez, Thomas Meunier និង Christopher Nkunku។ សម្រាប់ Jese បច្ចុប្បន្ន​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ​ក្លឹប Betis ប៉ុន្តែ PSG ក៏​មាន​គម្រោង​ជជែក​ដើម្បី​លក់​ផ្តាច់​ទៅ​ក្រុម​អេស្ប៉ាញ​ក្នុង​តម្លៃ ៨០ លាន​អឺរ៉ូ។

ប្រភព​ដដែល​បន្ត​ថា​ក្នុង​នោះ​ក៏​មាន​កីឡាករ​ធុន​ធ្ងន់ ២ រូប​រួម​មាន Edinson Cavani និង Angel di Maria។ ប៉ុន្តែ​សម្រាប់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​អាច​នឹង​ត្រូវ​ចរចា​តានតឹង​បន្តិច ព្រោះ​កន្លង​មក​ធ្លាប់​តែ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ឲ្យ​ក្លឹប ស្រដៀង​នឹង​ខ្សែ​ប្រយុទ្ធ​ស្លាប​អាហ្សង់ទីន​ក៏ធ្វើបានល្អគួរសម។​ ប្រភព: AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT