Marcus Rashford ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស បាននិយាយថាខ្លួនជាអ្នកគាំទ្រងប់ងុលម្នាក់របស់ Cristiano Ronaldo ប៉ុន្តែបើនិយាយពីកីឡាករល្អជាងគេលើលោកគឺបានទៅលើ Lionel Messi ហើយ។
Ronaldo និង Messi បានក្លាយជាប្រធានបទ និងការប្រកួតប្រជែងគ្នាអស់ពេលជាង១០ឆ្នាំមកហើយ។ កីឡាករជំនាន់ក្រោយៗតែងតែមានយោបល់រៀងៗខ្លួនថាតើកីឡាកររូបណាល្អជាងរូបណា។ ជាក់សម្ដែង សម្រាប់ Rashford វិញ រូបគេក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ ពោលគឺកីឡាករអង់គ្លេសរូបនេះជាអ្នកគាំទ្ររបស់ Ronaldo ។
ត្បិតតែគាំទ្រ Ronaldo មែន ប៉ុន្តែខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសខាងលើ មិនបានគិតថាកីឡាករព័រទុយហ្គាល់ជាកីឡាករល្អជាងគេលើលោកនេះទេ។ ផ្ទុយទៅវិញ យុវជនឆ្នើមរូបនេះ ជ្រើសរើសយក Messi ជាកីឡាករល្អជាងគេលើលោកនេះ។ មួយវិញទៀត បើនិយាយពីកីឡាករល្អដែល Rashford ធ្លាប់លេងជាមួយនោះ គឺរូបគេបានជ្រើសរើសយក Rooney ដែលជាអតីតមិត្តរួមក្រុមលេងនៅបិសាចក្រហម Manchester United រួមគ្នា៕ប្រភព៖ DailyMail