Lukaku ៖ ​តើ​ពេល​ណា Man Utd ​តែងតាំង​លោក Solskjaer ​ធ្វើ​ជា​អ្នក​ចាត់ការ​

ខ្សែ​ប្រយុទ្ធ Lukaku ​ចង់​ឃើញ​លោក Solskjaer ​ក្លាយ​ជា​អ្នក​ចាត់ការ​ផ្លូវការ​របស់​ក្រុម Manchester United ​ដូច​ទៅ​នឹង​កីឡាករ​ក្នុង​ក្រុម​ដទៃ​ទៀត​ដែរ។លោក Solskjaer ​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​ចាញ់​តែ​១​លើក​គត់​ក្នុង​ចំណោម​១៧​ប្រកួត​កន្លង​មក។ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ គឺ​ទើប​ទម្លាក់​ក្រុម PSG ​បាន​នៅ​ពាន​រង្វាន់ UEFA Champions League ​។ ចំណុច​ល្អ​ទាំង​នេះ​ហើយ ទើប​បាន​ជា​កីឡាករ​និង​បុគ្គលិក​នៅ Man Utd ​ទាំង​អស់​ចង់​ឃើញ​ប្រធាន​ក្លឹប​តែងតាំង​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​នេះ ​ឱ្យ​ក្លាយ​ជា​ផ្លូវការ​តែ​ម្ដង។

Lukaku ​ខ្សែ​ប្រយុទ្ធ​រក​បាន​២​គ្រាប់​៣​ប្រកួត​ជាប់​គ្នា​ឱ្យ​បិសាច​ក្រហម ​បាន​និយាយ​ដូច្នេះ​ថា៖ “ខ្ញុំ​គិត​ថា​វា​ដល់​ពេល​ដែល​ត្រូវ​សម្រេច​ហើយ។ គាត់​គួរ​តែ​ទទួល​បាន​តំណែង​នេះ។ ពេល​យើង​ឈ្នះ Spurs ​ឈ្នះ Chelsea ​ឈ្នះ Arsenal ​ហើយ​ឥឡូវ​នេះ​ទៀត។ តើ​ពេល​ណា​ដែល​គាត់​គួរ​ទទួល​បាន​តំណែង​អ្នក​ចាត់ការ​ក្រុម​នេះ”។Man Utd ​បច្ចុប្បន្ន​នេះ ​បាន​ឡើង​ទៅ​លេង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​ហើយ។ ខណៈ​ដែល​ពាន​រង្វាន់ English Premier League ​វិញ ​បាន​ឡើង​ទៅ top4 ​​និង​នៅ​សល់​ពាន​រង្វាន់ FA Cup ​១​ទៀត​ដែល​ត្រូវ​លេង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT