ក្រោយពីចាញ់ក្រុម Ajax ធ្លាក់ចេញពីពានរង្វាន់ UEFA Champions League មក ក្រុម Real Madrid កំពុងដុនដាបខ្លាំងមែនទែន ដោយកីឡាករនិងប្រធានក្លឹបរកដំណោះស្រាយមិនទាន់ឃើញទេ។នៅយប់ថ្ងៃប្រកួតនោះដែរ គេបានដឹងថាលោក Perez ដែលជាប្រធានក្លឹបបានចូលទៅបន្ទប់ផ្លាស់សំលៀកបំពាក់ ដើម្បីនិយាយជាមួយកីឡាករទាំងអស់ផងដែរ។ ក្នុងនោះ Ramos ដែលជាកីឡាករមិនបានលេងក្នុងការប្រកួតក៏បានចូលដែរ ហើយបានប៉ះពាក្យសម្ដីជាមួយលោក Perez ថែមទៀតផង។សេដ្ឋីនៅអេស្ប៉ាញខាងលើបានដាក់បន្ទុកក្រុមលេងមិនល្អនារដូវកាលនេះ និងការធ្លាក់ចេញពី UCL គឺមកពីប្រធានក្រុម Ramos ទាំងអស់។ កត្តានេះហើយបានធ្វើឱ្យ Ramos ខឹង និងស្នើសុំចាកចេញតែម្ដង ប៉ុន្តែមិននឹងការចាកចេញពីក្លឹបរបស់គេ ក៏តម្រូវឱ្យលោក Perez ផ្ដល់ប្រាក់ផ្ដាច់កុងត្រាដេញរូបគេចេញផងដែរ។
ប្រធានក្រុម Real Madrid បានបញ្ជាក់ថាការធ្លាក់ទម្រង់លេងរបស់ក្រុមមិនមែនមកពីលោកនោះទេ គឺមកពីក្រុមមិនអាចចុះកុងត្រារកខ្សែប្រយុទ្ធដែលមានសមត្ថភាពបាន។ ការបាត់បង់កីឡាករដូច Ronaldo គឺតម្រូវឱ្យក្រុមត្រូវតែរកអ្នកប្រយុទ្ធថ្មីសមត្ថភាពខ្ពស់ ទើបអាចទប់ទល់ក្រុមដទៃបាន៕
ប្រភព៖ DailyMail