កាសែតធំៗ នៅអ៊ីតាលីបានចុះផ្សាយថា Marcelo បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹបសេះបង្កង់ Juventus ហើយ ដោយរូបគេនឹងចុះកុងត្រាលើកិច្ចសន្យាចំនួន ៤ឆ្នាំ ជាមួយនឹងប្រាក់ឈ្នួល ១២លានអឺរ៉ូក្នុងមួយរដូវកាល។កីឡាករប្រេស៊ីលខាងលើបានបាត់បង់តំណែងជម្រើស១១នាក់ដំបូងរបស់ខ្លួន ដោយបានទៅលើយុវជន Sergio Reguilon និងមិនមានឈ្មោះក្នុងបញ្ជីជម្រើសជាតិប្រេស៊ីលផងដែរ ក្រោយពីធ្លាក់ទម្រង់លេងខ្លាំងមួយរយៈមកនេះ។ ស្របពេលនៅក្លឹប Real Madrid កំពុងរញ៉េរញ៉ៃផងនោះ ស្រាប់តែថ្ងៃនេះមានដំណឹងថា Marcelo បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Juventus ទៅហើយ។
រូបគេនឹងទទួលបានតម្លៃពលកម្ម១២លានអឺរ៉ូក្នុង១រដូវកាល ជាមួយកុងត្រាដល់៤ឆ្នាំឯណោះ។ នៅរដូវក្ដៅខាងមុខ ក្លឹបលីគកំពូលអ៊ីតាលី នឹងធ្វើការចរចាបន្ដទៀតជាមួយក្រុម Real Madrid ដើម្បីឱ្យការផ្ទេរសម្រេចឡើង។ ប្រសិនបើ Marcelo ទៅ Juventus មែន នោះនឹងបានចាប់ដៃគូជាមួយ Ronaldo ទៀតហើយ៕