ក្រុមកាំភ្លើងធំ Arsenal បានបរាជ័យក្រោមថ្វីជើងក្រុម Rennes របស់បារាំង ក្នុងលទ្ធផល ៣-១ នាការប្រកួតជើងទី១ពានរង្វាន់ Europa League ។ក្រុម Arsenal ជាអ្នកនាំមុខមុននៅត្រឹមនាទីទី៣ប៉ុណ្ណោះ ដោយ Iwobi ធ្វើបានសម្រេច។ យ៉ាងណាមិញ នៅជិតចប់តង់ទី១ទៅហើយ ខ្សែការពារ Papastathopoulos ក៏ទទួលបានកាតក្រហមនិងធ្វើឱ្យក្រុម Rennes តាមស្មើនៅគ្រានោះដែរ។ សល់ត្រឹមគ្នា១០នាក់នៅតង់ទី២ ក្រុម Arsenal ហាក់មិនអាចរកគ្រាប់បាល់បន្ដ ឬរក្សាសំណាញ់ទីបាននោះទេ ជាក់ស្ដែងពួកគេបានរបូតគ្រាប់ដល់ទៅ២ថែមទៀត។ ដែលធ្វើឱ្យលទ្ធផលចប់ការប្រកួតជើងទី១នេះ Rennes ៣-១ Arsenal ។
លោក Emery ដែលជាអ្នកចាត់ការក្រុមបានបញ្ជាក់ថា Arsenal ហាក់មិនទាន់យល់ចិត្តគ្នានិងក្បួនលេងបាល់គ្នា១០នាក់ឡើយ។ ពួកគេត្រូវលេងសហការគ្នាច្រើន ដើម្បីបំពេញចន្លោះប្រហោងនៅពេលបាត់បង់សមាជិកម្នាក់។ ដោយបទពិសោធន៍នៅថ្ងៃនេះ គឺជាគំរូស្រាប់៕
ប្រភព៖ Skysport