Chelsea បានយកឈ្នះនៅលទ្ធផល ៣-០ ទៅលើក្លឹប Dynamo Kyiv នាជើងទីមួយ វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ Europa League។ ជាគ្រាប់បាល់បង្កើនទំនុកចិត្តដ៏សំខាន់មួយ ខណៈជើងទីពីរត្រូវចូលជួបម្ចាស់ផ្ទះនៅទឹកដីអ៊ុយក្រែននាថ្ងៃទី ១៥ មិនា។
Pedro ជាអ្នកបើកគ្រាប់បាល់ស្វាគមន៍នៅនាទី ១៧ មុនពេលដល់តង់ទីពីរតោខៀវក៏បន្តវាយសម្រុក រហូតដល់នាទី ៦៥ ខ្សែប្រយុទ្ធស្លាប Willian រកបានមួយគ្រាប់ថែមទៀត ហើយចុងម៉ោងនាទីទី ៩០ បិទគ្រាប់ទីបីដោយកីឡាករ Hudson-Odoi។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
រំឭកថាគូពិសេសផ្សេងទៀតកាលពីយប់មិញ មាន Napoli យកឈ្នះ Salzburg នៅលទ្ធផល ៣-០, Villarreal ឈ្នះ St.Petersburg ៣-១ ប៉ុន្តែប្លែកអ្វីតែ Arsenal ត្រូវចាញ់ម្ចាស់ផ្ទះ Rennes។