Emery ​ថា​ក្រុម Arsenal ​នឹង​មិន​បន្ទោស​កាល​វិភាគ​ញឹក​ទេ ​ទោះ​ចាញ់ Renne ​យប់​នេះ​ក៏​ដោយ​

ក្រុម​ Arsenal ​នឹង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ម្ចាស់​ផ្ទះ Renne ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Europa League ​នៅ​ម៉ោង​១២:៥៥​នាទី​រំលង​អាធ្រាត្រ​នេះ​ហើយ​។មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Unai Emery ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​នេះ។ ត្បិត​មាន​ពេល​តិច​សម្រាប់​ត្រៀម​ខ្លួន ប៉ុន្តែ​លោក​មិន​បន្ទោស​កាល​វិភាគ​របស់ Premier League ​ឡើយ ​ហើយ​បើ​លទ្ធផល​បរាជ័យ​ក៏​មក​ពី​សមាជិក​ក្រុម​ទាំង​មូល​លេង​មិន​ល្អ ​មិន​មែន​មក​ពី​កាល​វិភាគ​ប្រកួត​ញឹក​ពេក​នោះ​ទេ។

ការ​និយាយ​បែប​នេះ​គឺ​ហាក់​ដូចជា​ដៀមដាម​ទៅ​អ្នក​ចាត់ការ​ក្រុម Spurs ​ដែល​កាល​ពី​មុន​ប៉ះ Dortmund ​កន្លង​ទៅ ​បាន​ដាក់​បន្ទុក​ទៅ​លើ​កាល​វិភាគ​ញឹក​ពេក ​ធ្វើ​ឱ្យ​កីឡាករ​ខ្លួន​ពិបាក​ត្រៀម​ខ្លួន​រៀប​ចំ​ក្រុម។ ខណៈ​ដែល Arsenal ​វិញ ​ប្រកួត​នៅ​យប់​នេះ ​គឺ​ក្រោយ​ក្រុម Spurs ​ប្រកួត​ចំនួន​១​ថ្ងៃ​ពេញ​តែ​ម្ដង៕

ប្រភព៖ DailyMail

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT