ក្រុម FC Barcelona បានចាញ់ក្រុម Girona ១-០ ក្នុងការប្រកួតពានរង្វាន់ Catalan Super Cup វគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះ។ការប្រកួតពានរង្វាន់ក្នុងតំបន់នេះដែរ ក្រុមអ្នកមានបុណ្យបានដាក់កីឡាករបម្រុងឱ្យចូលលេងច្រើន ដើម្បីមើលសមត្ថភាព។ ហើយការប្រកួតនោះនៅតង់ទី១ គឺគ្មានគ្រាប់បាល់កើតឡើងឡើយ ប៉ុន្តែឈានដល់តង់ទី២វិញ ក្រុម Girona ក៏រកគ្រាប់បាល់១គ្រាប់ ហើយវាក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ។ នេះជាលើកដំបូងហើយសម្រាប់ក្រុម Girona បង្ហាញវត្តមានក្នុងពានរង្វាន់នេះ ក្រោយពីវាត្រូវបានប្ដូរឈ្មោះតាំងពីឆ្នាំ២០១៤មក។
Catalan Super Cup នេះគឺជាការប្រកួតរវាងក្រុមចំណាត់ថ្នាក់លើគេ២ ប្រកួតគ្នាតែ១ប្រកួតនេះប៉ុណ្ណោះដើម្បីយកពានរង្វាន់តែម្ដង។ ហើយរាល់ឆ្នាំគឺ Barcelona តែងតែប៉ះ Espanyol ប៉ុន្តែឆ្នាំនេះដោយសារតែ Girona ល្អជាង ទើបបានជាក្រុមនេះមានឱកាសចូលលេងម្ដងជំនួស Espanyol ៕
ប្រភព៖ DailyMail