លោក Thomas Tuchel ថាការឈ្នះរបស់ក្រុម Manchester United កាលពីយប់មិញនេះ គឺជាការឈ្នះដោយមិនមានប្រយុទ្ធទាល់តែសោះ។
PSG បានធ្លាក់ចេញពី UCL ហើយ ក្រោយពីបរាជ័យជើងទី២ ក្នុងដីខ្លួនឯង ៣-១ ក្រោមថ្វីជើងរបស់ក្រុម Manchester United ។ ក្រោយពីចប់ការប្រកួតនេះទៅ លោក Thomas អ្នកចាត់ការក្រុម PSG បាននិយាយថាមុនការប្រកួត លោកគិតថា Man Utd មកលេងនេះ គឺមិនមែនចង់ឈ្នះនោះទេ។ ប៉ុន្តែដោយសារតង់ទី១ ក្រុមលីគកំពូលបារាំងផ្ដល់អំណោយដល់ពួកគេ២គ្រាប់ ទើបបណ្ដាលឱ្យគ្រប់យ៉ាងបានប្រែប្រួល។
ជ័យជម្នះក្នុងការប្រកួតនេះ របស់បិសាចក្រហម ត្រូវបានអ្នកចាត់ការខាងលើចាត់ទុកថាជាការឈ្នះមួយ ដោយលេងមិនចាំបាច់ប្រយុទ្ធនោះទេ។ ក្រុម PSG ជាអ្នកគ្របលើ Man Utd ប៉ុន្តែចុងក្រោយបែរជាបរាជ័យទៅវិញ៕ប្រភព៖ Dailymail