លោក Solskjaer អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុម Manchester United ជឿជាក់ថាបិសាចក្រហមនឹងទៅបានឆ្ងាយថែមទៀតក្នុងការប្រកួតពានរង្វាន់ UEFA Champions League នេះ។
នៅយប់មិញ បិសាចក្រហមបានបង្កភាពភ្ញាក់ផ្អើល ដោយអាចវាយបកយកឈ្នះក្រុម PSG ឡើងទៅវគ្គបន្ដបាន ៣-១ ក្រោយពីជើងទី១កន្លងទៅក្នុងដីខ្លួនឯងចាញ់ ២-០ ទៅហើយ។ ការប្រកួតដ៏ជក់ចិត្តនេះ បានការចូលរួមយ៉ាងច្រើនពីសំណាក់បុគ្គលល្បីៗ ហើយឈ្មោះរបស់លោក Solskjaer ក៏ត្រូវបានគេស្រែងហ៊ោផងដែរ ក្រោយពីដាក់យុវជនលេងសោះ ជំនួសកីឡាកររបួស ប៉ុន្តែអាចរកបាន៣គ្រាប់នៅក្រៅដីយ៉ាងនេះ។
ក្រោយពីចង់ការប្រកួតនោះទៅ អ្នកចាត់ការដែលធ្លាប់ជាខ្សែប្រយុទ្ធកំពូលម្នាក់របស់ Man Utd ខាងលើបាននិយាយដូច្នេះថា៖ “នេះជាការប្រកួតជក់ចិត្តបំផុតមួយ។ យើងអាចទៅបានគ្រប់កន្លែងនៅពេលនេះ ប៉ុន្តែយើងត្រូវរង់ចាំការចាប់ឆ្នោតសិនថាយើងនឹងប៉ះក្រុមណាបន្ដ។ យើងតែងតែជឿជាក់លើខ្លួនឯង នេះជាអ្វីដែលយើងត្រូវដឹង យើងគឺជា Man United ”៕ប្រភព៖ Dailymail