ប្រធានក្លឹប Real Madrid លោក Florentino Perez ត្រូវបានរាយការណ៍ថាប្រញាប់ស្កាត់ទាក់ទងទៅលោក Zinedine Zidane ត្រលប់មកចូលរួមជាមួយ Real Madrid យ៉ាងតក់ក្រហល់ ក្រោយបរាជ័យក្រោមថ្វីជើង Ajax នៅលទ្ធផល ៥-៣ នៅវគ្គ ១៦ ក្រុមចុងក្រោយ Champions League។
យោងតាមការលើកឡើងរបស់អតីតប្រធានក្លឹបលោក Ramon Calderon បាននិយាយប្រាប់សារព័ត៌មាន BBC Radio 5 Live ដូច្នោះថា៖ “ខ្ញុំដឹងថាព្រឹកកន្លងទៅនេះប្រធានក្លឹប [Perez] បានទាក់ទងទៅ Zidane ស្នើឲ្យគាត់ត្រលប់មកវិញ ប៉ុន្តែការឆ្លើយតបរបស់គាត់គឺថាមិនមែនពេលនេះទេ”។
លោកសង្កត់ធ្ងន់ជុំវិញភាគរយដែលអាចទៅរួច៖ “គាត់បានបើកចិត្តថានឹងអាចត្រលប់មកវិញក្នុងអំឡុងខែមិថុនា”។
រំឭកថាក្រោយ Zinedine Zidane ចាកចេញទៅ គួបផ្សំនឹងការបាត់បង់ Cristiano Ronaldo ឲ្យទៅ Juventus ទៀតនោះ ក្លឹប Real Madrid បានបរាជ័យយ៉ាងធំសម្បើមនារដូវកាលនេះ ដោយពាន ៣ ហាក់របូតឲ្យទៅក្លឹបផ្សេងរួចទៅហើយ មិនថាតែ Copa del Rey, LaLiga និង Champions League ដែលខ្លួនធ្លាប់តែគ្រង ៣ រដូវកាលជាប់គ្នា។ ប្រភព:SportBible