ការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយជើងទី ២ សប្តាហ៍ដំបូងបានបញ្ចប់ត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយលទ្ធផលក្នុងការតតាំងគ្នាទាំង ៨ ក្រុមយើងចម្រាញ់បាន ៤ គូឆ្ពោះទៅវគ្គបន្ទាប់។
ក្នុងនោះក្រុមខ្លាំង ៤ ដែលមានសិទ្ធលេងនៅវគ្គ ៨ ក្រុមចុងក្រោយមានដូចខាងក្រោម៖
១.Ajax:
Ajax បានយកឈ្នះ Real Madrid ដោយលទ្ធផល ៥-៣ បន្ទាប់ពីជើងទីពីរវាយសម្រុកម្ចាស់ដី Bernabeu ងើបមុខមិនរួច។ ក្រុមខ្លាំងហូឡង់មួយនេះក៏បានបង្កើតប្រវត្តិសាស្រ្តជូរចត់សម្រាប់ស្តេចសដែលខកខានធ្លាក់ត្រឹមវគ្គ ១៦ ក្រុមរយៈពេលជិតមួយទសវត្សរ៍មកហើយ។
២.Tottenham Hotspurs:
នាជំនួបជើងទីពីរមិនខុសពី Spurs ទៅថែមគ្រាប់បាល់លើ Dortmund ថ្វីបើក្រុមយក្សអាល្លឺម៉ង់មានសិទ្ធធ្វើជាម្ចាស់ផ្ទះក៏ពិតមែន។ នៅលទ្ធផលសរុប ៤-០ ល្មមកក់ក្តៅចិត្ត មិនអាចឲ្យអ្នកគាំទ្រ Dortmund តវ៉ាពីបរាជ័យនេះបាន។
៣.Man Utd:
អភូតហេតុពិតជាកើតមានឡើងដូចការលើកឡើងរបស់លោក Ole Gunnar Solskjaer ដោយពីរគ្រាប់របស់ Romelu Lukaku និងមួយគ្រាប់ចុងម៉ោងតាមរយៈបាល់ពិន័យ ១១ ម៉ែត្រចេញពីជើង Marcus Rashford បានទាញឲ្យបិសាចក្រហមរំលងក្រុម Paris Saint-Germain ឆ្ពោះទៅវគ្គ ៨ ក្រុមយ៉ាងសប្បាយរីករាយ។
៤.FC Porto:
បន្ថែមម៉ោងរហូតដល់ ១៥ នាទីពីរដង ប៊ិះតែនឹងសល់ ៣ នាទីត្រូវកាត់សេចក្តីជាមួយការស៊ុតបាល់ប៉េណាល់ទី ស្រាប់តែខ្សែបម្រើ Alessandro Florenzi របស់ Roma បង្កកំហុស នាំឲ្យមានបាល់ចំណេញ ១១ ម៉ែត្រព្រលះមួយជើងនៅនាទី ១១៧ ពីកីឡាករ Alex Telles យកឈ្នះឆ្ពោះទៅវគ្គបន្ទាប់ដោយជោគជ័យ។