ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសនាំចូលកីឡាករចំណូលថ្មី
Shuhei Mitsuhashi សញ្ជាតិជប៉ុន វ័យ២៤ឆ្នាំ លេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ។
កីឡាករបរទេសទី៥រូបនេះ បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួន ជាមួយក្រុមថ្នាលរបស់ក្លឹប Shonan នៅអាយុ១២ឆ្នាំ នៅអាយុ១៥ឆ្នាំរូបគេបានចូលជាមួយក្លឹបបាល់ទាត់ Maebashi Ikuei បន្ទាប់មករូបគេបានចូលរួមជាមួយក្រុម Kanto Gakuin University ពីឆ្នាំ២០១៣ ដល់២០១៦ និងចុងក្រោយនេះលេងនៅក្លឹបបាល់ទាត់ Fukushima United ដែលជាលីគទីបីរបស់ប្រទេសជប៉ុន ដោយបង្ហាញខ្លួនបាន ២០ប្រកួត និងទាត់បាល់បញ្ជូលទីបាន ៣គ្រាប់ផងដែរ កាលពីឆ្នាំ២០១៧។