ក្រុម Real Madrid បានបរាជ័យក្រោមថ្វីជើងក្រុម Ajax ក្នុងការប្រកួតជើងទី២ ក្នុងលទ្ធផល ៤-១ ក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។
បរាជ័យយ៉ាងអាម៉ាស់នេះ បានធ្វើឱ្យ Carvajal ដែលជាខ្សែការពារឆ្នើមម្នាក់របស់អធិរាជស អស់សង្ឃឹមជាខ្លាំង។ រូបគេបានបញ្ជាក់រដូវកាលនេះ ជារដូវកាលអាក្រក់បំផុតក្នុងអាជីពបាល់ទាត់របស់ខ្លួន។ ការនិយាយបែបនេះ ត្រូវបានសាមីខ្លួនបញ្ជាក់ថាមិនចង់លាក់បាំងអ្វីឡើយពីអារម្មណ៍ក្នុងចិត្ត ព្រោះថាខ្លួនជាកីឡាករអាជីព មានអ្វីត្រូវនិយាយ ត្រូវតែនិយាយប្រាប់ទៅអ្នកគាំទ្រ។
គិតត្រឹមរយៈពេលតែ១សប្ដាហ៍ប៉ុណ្ណោះ ក្រុម Real Madrid បានបាត់បង់ឱកាសប្រជែងពានរង្វាន់ទាំង៣ទៅហើយគឺ La Liga Copa del Rey និង UEFA Champions League នេះ។ ខណៈដែលក្រុមម្ចាស់ជើងឯក៣ឆ្នាំជាប់គ្នារបស់ UCL នេះ នៅសល់តែការលេងកំដរពាន La Liga ១ទៀតទេ៕ប្រភព៖ Dailymail