មាន់ខ្នាយមាសនិងក្រុមខ្លាំងហូឡង់បានចូលលុតដំក្រុមម្ចាស់ផ្ទះ ឆក់យកកៅអីម្នាក់មួយឆ្ពោះទៅវគ្គ ៨ ក្រុមចុងក្រោយ Champions League។
សម្រាប់ Tottenham កាលពីយប់មិញបានរងសម្ពាធពីការលេងរបស់ Dortmund ខ្លាំងបំផុត ខណៈដែល ១៩ ជើងរបស់ម្ចាស់ផ្ទះស៊ុតចំគោលដៅ ៧ ជើង ប៉ុន្តែមិនអាចរកបានគ្រាប់បាល់ណាមួយនោះទេ ស្របពេល Spurs ស៊ុតបានត្រឹម ៥ ជើង ចំគោលដៅ ១ ជើងដែលជាគ្រាប់បាល់របស់ Harry Kane។ លទ្ធផលសរុបពីរជើងក្រុមខ្លាំងអង់គ្លេសយកឈ្នះ ៤-០ ទល់ក្រុមអាល្លឺម៉ង់។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
នៅយប់នេះយើងនឹងរង់ចាំអុតមើលពីរគូទៀតរវាង Manchester United តើអាចសងសឹក PSG យកឈ្នះនៅជើងទីពីរបានឬយ៉ាងណា? មួយគូទៀត Porto និង Roma ដែលកាលពីជើងទីមួយក្រុមអ៊ីតាលីបានយកឈ្នះនៅលទ្ធផល ២-១។