Real Madrid បានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Ajax នៅលទ្ធផល ៤-១ នាជើងទីពីរកាលពីយប់មិញ ពោលគឺជាបរាជ័យដ៏ស្ពឹកមុខមួយដែលធ្វើឲ្យខ្លួនមិនអាចបន្តឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ Champions League (សរុបលទ្ធផល ៣-៥)។
៤ គ្រាប់យ៉ាងស្អាតរបស់ក្រុមភ្ញៀវហូឡង់បំបែកបានដោយកីឡាករ Hakim Ziyech (នាទី ៧), David Neres (នាទី ១៨), Dusan Tadic (នាទី ៦២), Lasse Schone (នាទី ៧២) ហើយម្ចាស់ផ្ទះ Madrid អាចសងបានត្រឹមមួយគ្រាប់នៅនាទី ៧០ ដោយ Marco Asensio។ ក្នុងនោះអ្នកជួសតំណែងរបស់ Ramos គឺ Nacho ក៏រងពិន័យកាតក្រហមថែមទៀតនៅនាទី ៩០+៣។
រំឭកថា Ajax គឺជាក្រុមទីពីរក្នុងប្រវត្តិសាស្រ្តដែលអាចទម្លាក់ Real Madrid ពីវគ្គជម្រុះ ថ្វីបើត្រូវចាញ់នៅជើងទីមួយក្នុងដីរបស់ខ្លួនក៏ដោយ។ រឿងរ៉ាវស្រដៀងគ្នានេះក៏ធ្លាប់កើតមានម្តងកាលពីរដូវកាល ១៩៩៤-៩៥ គ្រាដែលក្លឹប Odense Boldklub ទម្លាក់ស្តេចសនៃពានរង្វាន់ UEFA Cup។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://youtu.be/0y2cfC9Xza0