យោងតាមសារព័ត៌មាន Telegraph បានចុះផ្សាយថាក្លឹប Manchester United និង Paris Saint-Germain កំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើស្លាប Jadon Sancho ដែលកំពុងបង្ហាញទម្រង់លេងល្អនៅក្លឹប Borussia Dortmund។
Sancho រំពឹងនឹងក្លាយជាកីឡាករអង់គ្លេសដំបូងគេបង្អស់ដែលមានតម្លៃខ្លួន ១០០ លានផោន ស្របពេលក្រុមកំពូលតារាងនៅអាល្លឺម៉ង់ក៏ត្រៀមរួចស្រេចបើកផ្លូវឲ្យរូបគេចាកចេញទៅ ប្រសិនណាក្លឹបណាមួយហ៊ានចរចាត្រូវថ្លៃ។
សម្រាប់ United ប្រសិនណាអាចលៃលកយក Sancho មក Old Trafford បានមែននោះ អ្នកដែលរងសម្ពាធមុនគេគឺជា Alexis Sanchez ដែលអនាគតរបស់កីឡាករឈីលីនឹងមានភាពស្រពិចស្រពិល ព្រោះបច្ចុប្បន្នថ្វីបើមានតម្លៃពលកម្មខ្ពស់ជាងគេក្នុងក្លឹប តែទម្រង់លេង Sanchez ធ្វើមិនបានល្អដូចចិត្តអ្នកគាំទ្រឡើយ។ ប្រភព: Goal