ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះលើក្រុមអាល់ហ្សេរី ក្នុងលទ្ធផល ៣-០ នាការប្រកួតមិត្តភាពអន្តរជាតិនៅយប់មិញនេះ។
ក្នុងការប្រកួតនេះ Cristiano Ronaldo ក៏បានបង្ហាញវត្តមានដែរ ក្រោយសម្រាកលំហែកាយចប់ពីការប្រកួត Champions League។ វត្តមានរបស់កីឡាករប្រធានក្រុមរូបនេះ បានធ្វើឱ្យទម្រង់លេងព័រទុយហ្គាល់ប្លែកជាងកាលប្រកួតមិត្តភាពលើកមុន ពោលគឺការប្រយុទ្ធល្អជាងមុនឆ្ងាយ។ ៣គ្រាប់របស់ ព័រទុយហ្គាល់ធ្វើបានដោយកីឡាករ Goncalo Guedes ២គ្រាប់និង Bruno Fernandes១។
នេះជាការប្រកួតចុងក្រោយសម្រាប់ក្រុមព័រទុយហ្គាល់ មុនពេលពួកគេហោះទៅរុស្ស៊ី។ ក្រុមជើងឯកពានរង្វាន់ Euro 2016 នេះ ស្ថិតនៅពូលជាមួយ អេស្ប៉ាញ អឺរ៉ង់ និងម៉ារុក។ ដោយប្រកួតបើកឆាក ពួកគេត្រូវតតាំងជាមួយក្រុមអេស្ប៉ាញ៕ប្រភព៖ DailyMail