Luka Modric ៖ ​យើង​កំពុង​នឹក Ronaldo… គ្មាន​នរណា​អាច​ជំនួស​គាត់​បាន​ទេ

ខ្សែ​បម្រើ Luka Modric ​បាន​និយាយ​ថា​ក្រុម Real Madrid ​បច្ចុប្បន្ន​នេះ ​កំពុង​នឹក​ដល់ Cristiano Ronaldo ​ហើយ ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប​គ្មាន​នរណា​អាច​ជំនួស​បាន។

នៅ​រាត្រី​នេះ ​ក្រុម​ Real Madrid ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Ajax ​ក្នុង​ជើង​ទី​២​ ពាន​រង្វាន់ UEFA Champions League ​។ ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​អធិរាជ​ស​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​ហើយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​នៅ​រាត្រី​នេះ ​ក្រុម Real Madrid ​នឹង​មិន​មាន​វត្តមាន​របស់​ប្រធាន​ក្រុម Sergio Ramos ​ឡើយ ដែល​ធ្វើ​ឱ្យ​ក្រុម Ajax ​អាច​មាន​សង្ឃឹម​ឡើង​វិញ។

ម្ចាស់​ពាន Ballon d’Or ​ឆ្នាំ​២០១៨ ​Luka Modric ​បាន​និយាយ​មុន​ការ​ប្រកួត​នេះ​ថា​៖ “អវត្តមាន Cristiano ​គឺ​មាន​អ្វី​ម្យ៉ាង​ដែល​គ្រប់​ក្រុម​ទាំង​អស់​កំពុង​មាន​អារម្មណ៍។ រក​អ្នក​ជំនួស​គេ ​គឺ​ជា​រឿង​ស្ទើរ​មិន​អាច​ទៅ​រួច​ទៅ​ហើយ។ អ្វី​ដែល​គាត់​បាន​ផ្ដល់​ឱ្យ​ក្រុម​របស់​យើង។ យើង​នឹក Cristiano ​។ ក្លឹប​បាន​ព្យាយាម​រក​កីឡាករ​មក​ជំនួស​កន្លែង​របស់​គាត់ ប៉ុន្តែ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ គាត់​ស៊ុត​១​រដូវ​កាល​បាន​៥០​គ្រាប់ បច្ចុប្បន្ន​មិន​ងាយ​មាន​កីឡាករ​ណា​ធ្វើ​បាន​ទេ”៕ប្រភព៖ Dailymail

  • Luka Modric ៖ ​យើង​កំពុង​នឹក Ronaldo… គ្មាន​នរណា​អាច​ជំនួស​គាត់​បាន​ទេ